• គេហទំព័រ
  • ព័ត៌មាននិងការផ្សព្វផ្សាយប្រម៉ូសិន

សេចក្តីប្រកាសទាក់ទងនឹងគោលនយោបាយសេវាសារ SMS Baking ចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ 2024

សេចក្តីប្រកាសទាក់ទងនឹងគោលនយោបាយសេវាសារ SMS Baking ចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ 2024

ជូនចំពោះអតិថិជនជាទីគោរព!

ធនាគារ BIDC សូមជូនដំណឹងដល់អ្នកអំពីការផ្លាស់ប្តូរចំពោះថ្លៃសេវាSMS Baking របស់ BIDC និងគោលនយោបាយពាក់ព័ន្ធមួយចំនួនដែលនឹងអនុវត្តចាប់ពីខែវិច្ឆិកា ឆ្នាំ2024ដូចខាងក្រោម៖

1. ការកែប្រែថ្លៃសេវា SMS៖ ថ្លៃសេវា SMS Baking សម្រាប់អតិថិជនរូបវន្តបុគ្គលនឹងត្រូវបានកែសម្រួលពី 0.50ដុល្លារ ទៅ 1.00 ដុល្លារក្នុងមួយគណនី។ 

2. ការជូនដំណឹងអំពីប្រតិបត្តិការ៖ ការជូនដំណឹងតាមសារ SMS នឹងមិនត្រូវបានផ្ញើសម្រាប់ប្រតិបត្តិការក្រោម 2.00 ដុល្លារ ឬ 8,000 រៀលទេ។

3. គោលការណ៍បញ្ឈប់សេវាកម្ម៖ ដើម្បីធានាបាននូវនិរន្តរភាពនៃសេវាកម្មរបស់យើង BIDC នឹងផ្អាកការជូនដំណឹងតាមសារ SMS សម្រាប់អតិថិជនដែលមិនបំពេញកាតព្វកិច្ចបង់ថ្លៃសេវាសម្រាប់រយៈពេលបីខែជាប់ៗគ្នា។

4. ធនាគារ BIDC សូមលើកទឹកចិត្តអតិថិជនរូបវន្តបុគ្គលឱ្យទាញយកអត្ថប្រយោជន៍ពីសេវាកម្មជូនដំណឹងអំពីសមតុល្យ OTT ដោយឥតគិតថ្លៃរបស់យើងតាមរយៈ Mobile Banking ។ លើសពីនេះ អតិថិជនដែលមានប្រតិបត្តិការអាជីវកម្មជាមួយនឹងបរិមាណប្រតិបត្តិការចូលច្រើនក៏អាចចុះឈ្មោះជាមួយសេវាកម្មអាជីវករ KHQR របស់យើង។ អតិថិជនអាចទទួលបានការជូនដំណឹងអំពីការទូទាត់ KHQR តាមរយៈការជូនដំណឹង OTT Telegram ដោយឥតគិតថ្លៃដែលនឹងផ្ញើទៅកាន់ក្រុម Telegram ដែលអតិថិជនបានចុះឈ្មោះ ឬគណនីTelegramផ្ទាល់ខ្លួនរបស់អតិថិជន។

យើងខ្ញុំសូមអរគុណចំពោះការយោគយល់ និងកិច្ចសហប្រតិបត្តិការរបស់អ្នក នៅពេលដែលយើងអនុវត្តការផ្លាស់ប្តូរទាំងនេះ។ អរគុណសម្រាប់ការជ្រើសរើសនិងប្រើប្រាស់សេវារបស់ធនាគារ BIDC

សម្រាប់ជំនួយបន្ថែម សូមទៅកាន់សាខាដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈ hotline (☎️) +855 23210 044 / +855 31 938 8999

© 2009 - 2024 Bank for Investment and Development of Cambodia Plc.