លោកអ្នកកំពុងត្រូវការវិនិយោគលើគ្រឿងចក្រ-គ្រឿងបរិក្ខារសម្រាប់គម្រោងអាជីវកម្ម ឬចង់ពង្រីកផលិតកម្ម មែនទេ? ជាមួយសេវាប្រាក់កម្ចីសម្រាប់ការវិនិយោគពង្រីកអាជីវកម្មរបស់ធនាគារ BIDC លោកអ្នកពិតជាអាចសម្រេចបំណងប្រាថ្នា ធ្វើអោយអាជីវកម្មរីកចម្រើន យ៉ាងឆាប់រហស័ ជាមួយកម្ចីងាយស្រួល និង ទទួលបានផលចំនេញជាច្រើន
កម្រិតកម្ចី ៖ រហូតដល់ ៥០០,០០០ ដុល្លា
ប្រភេទរូបិយវត្ថុ៖ រៀល, ដុល្លារអាមេរិច
រយៈពេល៖ រហូតដល់ ៥ ឆ្នាំ
អត្រាការប្រាក់៖ សមរម្យនិង ប្រកួតប្រជែង
វិធីសាស្រ្តសងប្រាក់៖ សងប្រាក់ដើម និង ការប្រាក់រៀងរាល់ខែ
អ្នកស្នើសុំកម្ចីត្រូវមានអាយុពី ១៨ - ៦០ ឆ្នាំ
មានលទ្ធភាពហិរញ្ញវត្ថុដើម្បីធានាលទ្ធភាពសងបំណុលក្នុងរយៈពេលដែលបានកំណត់។
មានផែនការពង្រីកអាជីវកម្មច្បាស់លាស់
មានទ្រព្យធានា ជាកម្មសិទ្ធរបស់អ្នកខ្ចី ឬ កម្មសិទ្ធរបស់តតីយជន ដែលគ្រប់លក្ខខណ្ឌ ធានាកម្ចីតាមការកំណត់របស់ធនាគារ BIDC
អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនរបស់អ្នកខ្ចី
សៀវភៅគ្រួសារ/សៀវភៅស្នាក់នៅរបស់អ្នកខ្ចី
ឯកសារបញ្ជាក់ភាពស្របច្បាប់របស់អាជីវកម្ម
ឯកសារលំអិតពីប្រភពចំណូលដើម្បីសងបំណុល
ឯកសារអំពីផែនការពង្រីកអាជីវកម្ម
ឯកសារទ្រព្យធានា
ឯកសារពាក់ព័ន្ធផ្សេងទៀតតាមបទបញ្ញត្តិរបស់BIDC។
© 2009 - 2024 Bank for Investment and Development of Cambodia Plc.