ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី. (BIDC) មានកិតិ្តយសសូមណែនាំនូវសេវាកម្មថ្មីមួយ គឺការផ្ទេរប្រាក់ 24/7 ទៅប្រទេសវៀតណាម តាមរយៈ BIDC Mobile Banking ដែលអ្នកទទួលប្រាក់អាចធ្វើការ ដកប្រាក់នៅ តាមបណ្តាលសាខា/ការិយាល័យប្រតិបត្តិរបស់ធនាគារ BIDV ជាង 1,000 សាខា នៅក្នុងប្រទេសវៀតណាម។
ក្នុងឱកាសនៃការដាក់ឱ្យដំណើរការសេវាកម្មថ្មីនេះ BIDC ផ្តល់ជូននូវកម្រៃសេវាពិសេសដែលមានសុពលភាពរហូតដល់ថ្ងៃទី 3១ ខែ ធ្នូ ឆ្នាំ 2023 សម្រាប់អតិថិជន BIDC ទាំងអស់សម្រាប់ការប្រើប្រាស់សេវាកម្មនេះជាមួយនឹងទំហំប្រតិបត្តិការ និងកម្រៃសេវាដូចខាងក្រោម ៖
លរ. |
ចំនួនទឹកប្រាក់ |
ប្រភេទអតិថិជន |
កម្រៃសេវា |
1 |
$1-$300 |
អតិថិជនទូទៅ / អតិថិជន VIP |
$3 |
2 |
$301-$500 |
អតិថិជនទូទៅ/អតិថិជន VIP |
$3 |
3 |
$501-$1,000 |
អតិថិជនទូទៅ/អតិថិជន VIP |
$3 |
4 |
$1,001-$3,000 |
អតិថិជនទូទៅ/អតិថិជន VIP |
$5 |
5 |
$3,001-$5,000 |
អតិថិជនទូទៅ/អតិថិជន VIP |
$5 |
ក្នុងឱកាសនៃការដាក់ឱ្យដំណើរការសេវាកម្មថ្មីនេះ BIDC ផ្តល់ជូននូវកម្រៃសេវាពិសេសដែលមានសុពលភាពរហូតដល់ថ្ងៃទី 3១ ខែ ធ្នូ ឆ្នាំ 2023 សម្រាប់អតិថិជន BIDC ទាំងអស់សម្រាប់ការប្រើប្រាស់សេវាកម្មនេះជាមួយនឹងទំហំប្រតិបត្តិការ និងកម្រៃសេវាដូចខាងក្រោម ៖
លក្ខខណ្ឌ៖
ំហំទឹកប្រាក់កំណត់សំរាប់ប្រតិបត្តិការសរុបប្រចាំខែគឺ 50,000 ដុល្លារអាមេរិកសម្រាប់អតិថិជន(អ្នកផ្ញើ)ម្នាក់
អ្នកផ្ញើត្រូវបញ្ចូលព័ត៌មានអ្នកទទួលឱ្យបានត្រឹមត្រូវនៅលើ BIDC Mobile Banking បើមិនដូច្នេះទេប្រតិបត្តិការនឹងត្រូវបានបដិសេធ ហើយទឹកប្រាក់ប្រតិបត្តិការដើម(មិនគិតបញ្ចូលជាមួយកម្រៃសេវា) ត្រូវបានសងត្រលប់ដោយការដាក់ចូលទៅកាន់គណនីអ្នកផ្ញើរ។
បន្ទាប់ពីអ្នកផ្ញើធ្វើប្រតិបត្តិការរយៈពេល 45 ថ្ងៃ ហើយអ្នកទទួលមិនមកសាខា/ការិយាល័យប្រតិបត្តិរបស់ ធនាគារ BIDV ដើម្បីទទួលសាច់ប្រាក់នោះទេ ទឹកប្រាក់ប្រតិបត្តិការដើម(មិនគិតបញ្ចូលជាមួយកម្រៃសេវា) ត្រូវបានសងត្រលប់ដោយការដាក់ចូលទៅកាន់គណនីអ្នកផ្ញើរ។
អ្នកទទួលដែលអាចទទួលប្រាក់នៅប្រទេសវៀតណាមរួមមាន៖
+ ជនជាតិ/សញ្ជាតិ វៀតណាមដែលមានឯកសារបញ្ជាក់អត្តសញ្ញាណស្របច្បាប់ដូចជា៖ លិខិតឆ្លងដែន បណ្ណ័ប្រជាជន អត្តសញ្ញាណប័ណ្ណ។
+ ជនបរទេសដែលធ្វើដំណើរ ឬ រស់នៅស្របច្បាប់ក្នុងប្រទេសវៀតណាមតម្រូវអោយមានលិខិតឆ្លងដែនដែលមានសុពលភាព ដើម្បីធ្វើការដកប្រាក់នៅបញ្ជរសាខា/ការិយាល័យប្រតិបត្តិរបស់ ធនាគារ BIDV ។
បន្ទាប់ពីអ្នកផ្ញើធ្វើប្រតិបត្តិការ អ្នកទទួលនឹងទទួលបានសាច់ប្រាក់ជាដុល្លារអាមេរិក ឬវៀតណាមដុងភ្លាមៗ ហើយមិនតម្រូវអោយបង់ថ្លៃសេវាផ្សេងទៀតឡើយនៅធនាគារ BIDV។
© 2009 - 2024 Bank for Investment and Development of Cambodia Plc.