• គេហទំព័រ
  • ព័ត៌មាននិងការផ្សព្វផ្សាយប្រម៉ូសិន

ទូទាត់ KHQR លើ BIDC Mobile Banking

ទូទាត់ KHQR លើ BIDC Mobile Banking

ទូទាត់តាម KHQR លើ BIDC Mobile Banking

ធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) ទើបតែបានធ្វើបច្ចុប្បន្នភាព BIDC Mobile Banking ដែលអាចសម្រួលដល់អតិថិជនក្នុងការស្កេននិងធ្វើការទូទាត់ដោយមិនគិតកម្រៃសេវាជាមួយពាណិជ្ជករ KHQR របស់សមាជិកបាគងចំនួន៣៥ ដែលជាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ វាជាការទូទាត់ដ៏ទំនើប ងាយស្រួល ឆាប់រហ័សទាន់ចិត្ត​ ហើយមានសុវត្ថិភាពបំផុត។​

BIDC បានបង្កើតការទូទាត់តាម KHQR ដើម្បីពង្រីកភាពងាយស្រួលនៃការទូទាត់ដោយការចូលរួមជាមួយប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជាដែលប្រព័ន្ធនេះត្រូវបានបង្កើតឡើងដោយការ ច្នៃប្រឌិតខ្ពស់ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា blockchainហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា (DLT)

លើសពីនេះទៅទៀត ពាណិជ្ជករ អាចទទួលយកការទូទាត់ដោយមិនប្រើក្រដាស់ប្រាក់ពីអតិថិជនរបស់ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនដែលជាសមាជិកបាគង តាមរយៈ ការទូទាត់កូដ BIDC KHQR ដោយគ្រាន់តែទាញយកកម្មវិធី BIDC Mobile Banking ពី Apple App Store  Google Play នៅលើទូរស័ព្ទដៃឆ្លាតវៃ (ស្មាតហ្វូន) ថេបប្លេត ដើម្បីទទួលបាន BIDC KHQR នៅលើ BIDC Mobile Banking ឬអញ្ជើញទៅកាន់សាខារបស់ធនាគារ BIDC ដើម្បីចុះឈ្មោះ KHQR Stand, Sticker, Lanyard (KHQR កាតភ្ជាប់ជាមួយខ្សែរសម្រាប់ពាក់ )។

BIDC ក៏បានបើកដំណើរការសេវាកម្មជូនដំណឹង OTT តាមរយៈសារ Telegram ដើម្បីគាំទ្រដល់ពាណិជ្ជករក្នុងការទទួលបានសារបញ្ជាក់ការទូទាត់ KHQR ដែលផ្ញើទៅកាន់គណនីបុគ្គល ឬជាក្រុម ក្នុងកម្មវិធី Telegram ដែលគ្រប់គ្រងដោយពាណិជ្ជករនីមួយៗ។

បច្ចុប្បន្នរាល់ប្រតិបត្តិការទូទាត់តាមរយៈការស្កេន QR នៅលើ BIDC Mobile Banking គឺមិនត្រូវបានគិតកំរៃសេវានោះទេ ហើយទំហំប្រតិបត្តិការសម្រាប់មុខងារស្កេន QR ត្រូវបានកំនត់ដូចខាងក្រោម៖

 

លរ

ទំហំកំណត់

ប្រភេទអតិថិជន

ទំហំទឹកប្រាក់កំណត់អតិបរិមា

1

ទឹកប្រាក់ក្នុងមួយប្រតិបត្តិការ

អតិថិជន​ eKYC

1,000.00 USD - 4,000,000 KHR

2

ទឹកប្រាក់កំណត់ក្នុងមួយថ្ងៃ

អតិថិជន​ eKYC

3,000.00 USD - 12,000,000 KHR

3

ទឹកប្រាក់ក្នុងមួយប្រតិបត្តិការ

អតិថិជន​ VIP & អតិថិជនស្តង់ដារ

10,000.00 USD - 40,000,000 KHR

4

ទឹកប្រាក់កំណត់ក្នុងមួយថ្ងៃ

អតិថិជន​ VIP & អតិថិជនស្តង់ដារ

10,000.00 USD - 40,000,000 KHR

  1. ស្កេន និងទូទាត់ KHQR

ជំហានទី1: បើក BIDC Mobile Banking ហើយធ្វើការស្កេន KHQR (BIDC KHQR, Bakong eWallet QR, KHQR Merchants, KHQR Remittance) ឬ បើករូបភាព QR ដើម្បីស្កេន សម្រាប់ការទូទាត់។
ជំហានទី2: បញ្ចូលចំនួនទឹកប្រាក់និងកំណត់សម្គាល់សម្រាប់ការទូទាត់

ជំហានទី​3: ផ្ទៀងផ្ទាត់ប្រតិបត្តិការរបស់អ្នកដោយបញ្ចូលលេខ OTP ដើម្បីបញ្ចប់ប្រតិបត្តិការ។

  1. ចែករំលែក KHQR ដើម្បីទទួលបានការទូទាត់
ជំហានទី01: បើក BIDC Mobile Banking ជ្រើសរើសមុខងារគណនី => ព័ត៌មានគណនី
ជំហានទី02: ចុចរូបតំណាង QR តាមគណនីនិមួយៗ
ជំហានទី03: ចែករំលែក QR ដោយផ្ទាល់តាមរយៈសារ ឬបង្ហាញដល់អតិថិជនផ្សេង ដែល ជាអតិថិជនធនាគារ BIDC ឬធនាគារផ្សេងទៀត (សមាជិកបាគង) ដើម្បីស្កេន និងធ្វើការទូទាត់។

© 2009 - 2024 Bank for Investment and Development of Cambodia Plc.