ធនាគារ BIDC និងធនាគារ KEB Hana ទើបតែបានដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាផ្ទេរប្រាក់ដោយផ្ទាល់ 24/7 ពីប្រទេសកូរ៉េ មកកាន់ប្រទេសកម្ពុជា។ សេវាកម្មនេះទំនើប ងាយស្រួល និងសុវត្ថិភាពបំផុតសម្រាប់អតិថិជន៖
ប្រតិបត្តិការងាយស្រួល 24/7៖ គ្រាន់តែដំឡើងកម្មវិធី Hana EZ Mobile អតិថិជនអាចធ្វើប្រតិបត្តិការបានគ្រប់ទីកន្លែង គ្រប់ពេលវេលា (រួមទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក)។
ភាពត្រឹមត្រូវព័ត៌មានគណនី ៖ដោយផ្អែកលើបច្ចេកវិទ្យាទូទាត់ទំនើប អតិថិជននឹងលែងមានការព្រួយបារម្ភអំពីការផ្ទេរប្រាក់ខុសព័ត៌មានគណនី ឬធនាគារទទួលផលខុសទៀតហើយ។ អតិថិជនអាចពិនិត្យមើលព័ត៌មានគណនីរបស់ពួកគេទាំងស្រុង (គណនីអ្នកទទួល) ដើម្បីធានាបាននូវភាពត្រឹមត្រូវមុនពេលធ្វើការផ្ទេរប្រាក់។
អ្នកទទួលផលនឹងទទួលបានប្រាក់ភ្លាមៗបន្ទាប់ពីបញ្ចប់ប្រតិបត្តិការ ។
ដែនកំណត់ប្រតិបត្តិការ៖ 5,000 ដុល្លារក្នុងមួយប្រតិបត្តិការ និង 10,000 ដុល្លារក្នុងមួយថ្ងៃ។
អំពីធនាគារ KEB Hana
ធនាគារ KEB Hana ដែលជាធនាគារធំបំផុតមួយក្នុងប្រទេសកូរ៉េ ជាសមាជិករបស់ Hana ហិរញ្ញវត្ថុ គ្រុប ។ ធនាគារ KEB Hana មានបណ្តាញយ៉ាងទូលំទូលាយជាមួយ 593 សាខា នៅក្នុងប្រទេសកូរ៉េ និង 113 បណ្តាញ (រួមទាំងសាខា សាជីវកម្មជាដើម) នៅក្នុង 25 ប្រទេសជុំវិញពិភពលោក។
ទូរសព្ទ័ទំនាក់ទំនង(☎️): (+855) 23 210 044 / (+855) 319 388 999
© 2009 - 2024 Bank for Investment and Development of Cambodia Plc.