ធនាគារ វិនិយោគ និង អភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) ទើបតែធ្វើការអភិវឌ្ឍន៍នូវមុខងារធនាគារចល័តឲ្យប្រសើរឡើង ដើម្បីអនុញ្ញាតឲ្យអតិថិជនធ្វើការកក់សំបុត្រហោះហើរ Cambodia Angkor Air។ ឥឡូវនេះអតិថិជនអាចរីករាយជាមួយនឹងការធ្វើប្រតិបត្តិការសាមញ្ញ ការជ្រើសរើសជើងហោះហើរយ៉ាងងាយស្រួល ការកក់យ៉ាងឆាប់រហ័ស និងការទូទាត់មានភាពងាយស្រួល។
ការហោះហើរត្រូវបានតម្រៀបដោយមានលក្ខណៈ វិនិច្ឆ័យជាច្រើន ដូចជា៖ តម្លៃ និងពេលវេលា ដើម្បីជួយអោយអ្នកធ្វើដំណើរស្វែងរក និងទិញសំបុត្រហោះហើរដែលមានតម្លៃសមរ្យម។
នៅពេលកក់សំបុត្រក្រុមហ៊ុនអាកាសចរណ៍នៅលើ ធនាគារចល័ត BIDC អតិថិជនអាចជ្រើស រើស "ទូទាត់នៅពេលក្រោយ" ដើម្បីរក្សាទុកព័ត៌មានសំបុត្រហោះហើរ សម្រាប់ធ្វើការទូទាត់នៅពេលក្រោយ។ បន្ទាប់មក អតិថិជនមិនចាំបាច់ធ្វើការកក់ម្ដងទៀតពីជំហានដំបូងឡើយ ដោយគ្រាន់តែទៅរកម៉ឺនុយ "កំពុងរងចាំការទូទាត់ " ឬ "ប្រវត្តិនៃការកក់" ដើម្បីពិនិត្យមើលសំបុត្រ និងធ្វើការទូទាត់។
ក្នុងឱកាសចូលឆ្នាំថ្មី 2024 ធនាគារ BIDC & Cambodia Angkor Air Co., Ltd ផ្តល់ជូនអតិថិជននូវការប្រូម៉ូសិនពិសេស🎁 ជាមួយនឹងការបញ្ចុះតម្លៃ 50% សម្រាប់ការកក់សំបុត្រអាកាសចរ 100 សំបុត្រដំបូងនៅលើ BIDC Mobile Banking ដូចខាងក្រោម ៖
- ចំនួន ៥០សំបុត្រ ក្នុង ខែធ្នូ ឆ្នាំ ២០២៣ ។
- នៅសល់ចំនួន ៥០ សំបុត្រក្នុងខែមករា ឆ្នាំ២០២៤។
បន្ទាប់ពីការប្រម៉ូសិននេះ ធនាគារ BIDC នឹងបន្តធ្វើការបញ្ចុះតម្លៃ ៥ USD លើតម្លៃសំបុត្រនីមួយៗ រហូតដល់បំណាច់ឆ្នាំ ២០២៤។
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តផងដែរ ៖
- ការប្រម៉ូសិនទំាងអស់នេះ សម្រាប់តែការបញ្ជាទិញតាមរយៈ BIDC Mobile Banking និងអនុវត្តចំពោះតែជើងហោះហើរក្នុងស្រុក និង ជើងហោះហើររវាងកម្ពុជា និងវៀតណាម។
- ការផ្ដល់ជូននេះមិនរាប់បញ្ចូលតម្លៃពន្ធ និងសេវាកម្ម។
- ការបញ្ចុះតំលៃត្រូវបានអនុវត្តសម្រាប់អ្នកបញ្ជាទិញមុនបានមុន ។
ទាញយក BIDC Mobile Banking ពី Apple App Store ឬ Google Play នៅលើស្មាតហ្វូន
ទូរសព្ទទំនាក់ទំនង(☎️) +855 236 388 999 / +855 319 388 999
© 2009 - 2024 Bank for Investment and Development of Cambodia Plc.