Widgets :
Position :    
Order :
ព័ត៌មាននិងព្រឹត្តការណ័ » ផ្សព្វផ្សាយព័ត៌មាន

សេចក្ដីជូនដំណឹងដល់អតិថិជនទាំងអស់របស់ BIDC

 
    អតិថិជនទាំងអស់ជាទីមេត្រី 
រយះពេលកន្លងមក នៅលើពិភពលោកនិងប្រទេសមួយចំនួនក្នុងតំបន់ មានជនខិលខូច ឆ្លៀតឱកាសលួចយកuser,លេខកូដសម្ងាត់,(សិទ្ធិម្ចាស់ការ)
OTPរបស់អតិថិជន ដើម្បីចូលទៅបណ្ដាញធនាគារអេឡិកត្រូនិកក្ដោបក្ដាប់ទ្រព្យសម្បត្តិ។ដោយហេតុនេះ ដើម្បីកាពារព័ត៌មាននិងគណនី ជួយអោយ
អតិថិជនជៀសវាងបាននូវហានិភ័យ ក៏ដូចជា ស្ងប់ចិត្តនៅពេលប្រើសេវាធនាគារ BIDC សូមធ្វើការក្រើនរំលឹកអតិថិជនយក ចិត្តទុកដាក់ នូវខ្លឹមសារមួយចំនួនខាងក្រោម៖
សញ្ញា​នៃ​ការ​បោក​បញ្ឆោត​
  1. ទទួល​បាន​ការ​ហៅ​ទូរស័ព្ទ​សារ​ទូរស័ព្ទ​email​ឬ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​ ប្រកាស​ត្រូវ​រង្វាន់​ឬ​ពឹងពាក់​ឲ្យ​ជួយ​ទទួល​ប្រាក់​ពី​បរទេស​ផ្ទេរមក​…​ ​ភ្ជាប់​ជា​មួយ​នូវ​ការ​ណែ​នាំ​ ​ទទួល​រង្វាន់​ដោយ​ការ​ផ្ដល់​​user​,​លេខ​កូដ​សម្ងាត់​,​(សិទ្ធិម្ចាស់ការ)​ លេខ​កូដ​សម្ងាត់​ប្រើ​តែ​ម្ដង​ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​កូដ​បញ្ជាក់​ប្រតិបត្តិការ​(OTP)​បន្ទាប់មក​ ជន​ខិល​ខូច​នឹង​ឆ្លៀត​ឱកាស​ប្រើ​ OTP ​និង​លេខ​កូដ​សម្ងាត់​ដើម្បី​ផ្ទេរ​ប្រាក់​។​
  2. ទទួល​បាន​ការ​ហៅ​ទូរស័ព្ទ​សារ​ទូរស័ព្ទ​ប្រកាស​ថា​ខ្លួន​ជាបុគ្គលិក​ធនាគារ​ឬ​មន្ត្រី​ស៊ើប​អង្កេត​ដោយ​សំណូម​ពរ​ផ្ដល់​ព័ត៌មាន​ផ្ទាល់​ខ្លួន​អំពី​គណនី​ធនាគារ​ឬ​ផ្ដល់​ព័ត៌មាន​ដោយ​សារ​មាន​ទំនួល​ខុស​ត្រូវ​ឬ​ការ​គំរាម​កំហែង​ណា​មួយ​។​
  3. ទទួល​បាន​ការ​ហៅ​ទូរស័ព្ទ​ប្រកាស​ថា​ខ្លួន​ជា​មិត្តិភក្តិ​ក្រុម​គ្រួសារ​ ​សាច់​ញាតិ​បែក​គ្នា​យូរ​ឆ្នាំ​ ​កំពុង​ជួប​ការ​លំបាក​សុំ​ឲ្យ​ជួយ​ជា​ប្រញាប់​ដោយ​ការ​ទិញ​កូដ​កាត​កោស​អោយ​ ​ឬ​ផ្ទេរ​ប្រាក់​ទៅ​កាន់​គណនី​ដែល​ជន​នោះ​ប្រាប់​។​
កិច្ច​ការ​មិន​ត្រូវ​ធ្វើ​
  1. មិន​ត្រូវ​ផ្ដល់​ឈ្មោះ​និង​លេខ​កូដ​សម្ងាត់​សំរាប់​ចូល​ទៅ​ក្នុង​សេវា​ធនាគារ​អេឡិក​ត្រូនិក​ ​​មិនត្រូវ​ ​ផ្ដល់​ ​OTP​ ​ឬ​ព័ត៌មាន​កាត​(ទាំង​ខាង​មុខ​និង​ខាង​ក្រោយ​)​ ​ឬ​លេខ​កូដ​ ​PIN​ ​អោយ​ទៅ​ជន​ណា​ម្នាក់​ឡើយ​ ​ទោះ​បីជា​ក្រោម​រូបភាព​ណា​ក៏​ដោយ​ ​រួម​ទាំង​បុគ្គលិក​ធនាគារ​ ​​ឬ​បុគ្គលិក​ដែល​ហៅ​ទូរស័ព្ទ​មក​ហើយ​ហៅ​ខ្លួន​ឯង​ថា​ជា​បុគ្គលិក​គាំ​ពារ​អតិថិជន​របស់​ ​BIDC។​
  2. មិន​ត្រូវ​ផ្ដល់​ព័ត៌មាន​ផ្ទាល់​ខ្លួន​ទាក់ទង​នឹង​គណនី​និង​សេវា​ធនាគារ​អេឡិក​ត្រូនិក​ដូចជា​៖​​នាម​ត្រកូល​អតិថិ​ជន​ ​លេខ​អត្ត​សញ្ញា​ណ​ប័ណ្ណ​ ​លេខ​គណនី​ ​អាស័យដ្ឋាន​email​ ​លេខ​ទូរស័ព្ទ​ចុះ​សេវា​ ​ខ្លឹម​សារ​សារ​ទូរស័ព្ទ​តាម​សំណូម​ពរ​របស់​ជន​ណា​ម្នាក់​ ​លុះ​ត្រា​តែ​​អតិថិ​ជន​ដែល​ជា​ម្ខាស់​គណនី​ហៅ​ទូរស័ព្ទ​មក​កាន់​លេខ​ទូរស័ព្ទ​គាំ​ពារ​របស់​BIDC​ ​(+855 23 210 044 ​ឬ​ ​+855​ 23​ 671​ ​6874​)​ ដើម្បី​សំណូម​ពរ​ជំនួយ​ឬ​ចុះ​បញ្ជី​ប្រើ​ប្រាស់​សេវា​។​
  3. មិន​ត្រូវ​ចូល​ទៅ​កាន់​គេហទំព័រ​ ​មិន​គួរ​អោយ​ទុក​ចិត្ត​ ​មិន​ត្រូវ​បញ្ចូល​ព័ត៌មាន​ផ្ទាល់​ខ្លួន​ ​និង​​ព័ត៌មាន​សេវា​ធនាគារ​អេឡិក​ត្រូនិក​ទៅ​ក្នុង​ទំព័រ​ ​website​ ​ឬ​កម្ម​វិធី​អនុវត្តន៍​មិន​ផ្លូវ​ការ​ ​​ណា​មួយ​របស់​ ​BIDC​។​
  4. មិន​កំណត់​របប​ចង​ចាំ​លេខ​កូដ​សម្ងាត់​ចូល​ ​(Log in)​ ​សេវា​ ​Internet​ ​Banking និង​សេវាធនាគារ​អេឡិក​ត្រូនិក​ណា​មួយ​នៅ​លើ​ម៉ាស៊ីន​ប្រើប្រាស់​រួម​​​(មនុស្សច្រើនគ្នាប្រើប្រាស់)​ ​ឬ​នៅ​លើ​កំព្យូទ័រ​សាធារណះ ​…​
កិច្ច​ការ​គួរ​ធ្វើ​
  1. ដើម្បី​បង្ការ​ការ​ចូល​ទៅ​ក្នុង​ទំព័រ​ ​website​ ​បោក​បញ្ឆោត​ ​សូម​អតិថិជន​ធានា​ប្រាកដ​ថា​ ​​ខ្លួន​ចូល​ត្រូវ​អាស័យ​ដ្ឋាន​ទំព័រ​ ​website​ ​របស់​ ​BIDC​ ​ដោយ​ការ​វាយ​បញ្ចូល​ដោយ​ផ្ទាល់​ ​http://www.bidc.com.kh/នៅ​លើ​របា​អាស័យដ្ឋាន​ ​(Address Bar)​ ​របស់​ ​Browser​។​ ​បន្ទាប់​មក​ ​អតិថិជន​អាចចូល​ ​(Log in)​ ​ទៅ​ក្នុង​សេវា​ធនាគារ​អេឡិក​ត្រូនិក​ ​និង​ប្រកាស​ព័ត៌មាន​ ​ក្នុងទំព័រ​ ​website​ ​នេះ​។​ ​អតិថិជនមិនត្រូវចូល​ ​(Log in)​ ​ទៅក្នុងទំព័រ​ ​website​ ​សេវា​ ​ធនាគារ​អេឡិក​ត្រូនិក​តាមរយះ​ ​Link​ ​ឬ​ ​Address​ ​មាន​ស្រាប់​ក្នុង​ ​email​ ​ឬ​ទំព័រ​ ​website​ ​ដែល​មិនមែន​ជា​របស់​ ​BIDC​។​
  2. នៅ​ពេល​អតិថិជន​បាត់​ទូរស័ព្ទ​ឬ​ផ្ទេរ​ប្តូរ​ស៊ីម​ទូរស័ព្ទ​ទៅ​អោយ​អ្នក​ដទៃ​​​ឬ​ឃើញ​មាន​ប្រតិបត្តិ​​ការ​ខុស​ធម្មតា​ណា​មួយ​ទាក់​ទិន​ដល់​គណនី​សូម​ជូន​ដំណឹង​ភ្លាម​ៗ​ មក​កាន់​ធនាគារ​តាម​រយះ​ទូរស័ព្ទលេខ៖​(+855 23 210 044 ​ឬ​ ​+855​ 23​ 671​ ​6874​)​ ឬ​ទៅ​កាន់​ទីតាំង​ប្រតិបត្តិ​ការ​ ​BIDC​ ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ ​ដើម្បី​កែ​ប្រែ​ព័ត៌​មាន​ ​ឬ​ចាក់​សោរ​បណ្ដោះ​អាសន្ន​នូវ​សេវា​អតិថិជន​ចុះ​ឈ្មោះ​ជា​មួយ​ធនាគារ​ដែល​មាន​ទាក់​ទង​ដល់​លេខ​ទូរស័ព្ទ​នោះ​។​
  3. អតិថិជន​គប្បី​ដំឡើង​និង​Update​ជា​ប្រចាំ​នូវ​កម្មវិធី​កំចាត់​វីរុស​ ​កាពារ​ការ​លួច​ព័ត៌មាន​ ​នៅ​លើ​កំព្យូទ័រ​ ​ឬ​ម៉ា​ស៊ីន​ប្រើ​សំរាប់​ចូល​(Log in)​ទៅ​កាន់​សេវា​ធនាគារ​អេឡិក​ត្រូ​និក​ ​និង​ចាក​ចេញ​(Log out)​ភ្លាម​ៗ​ក្រោយ​ពី​ពេល​បាន​បំពេញ​ប្រតិបត្តិ​ការ​រួច​រាល់​។​
  4. មិន​ត្រូវ​សសេរលេខកូដ​សម្ងាត់​ចេញ​ទៅ​ក្រដាស​ ​មិន​ត្រូវ​បង្កើត​លេខ​កូដ​សម្ងាត់​ងាយ​ ​​ស្មាន​ដឹង​​​​ដូច​ជា​ឈ្មោះ​​ថ្ងៃ​ខែ​ឆ្នាំ​កំនើត​...​​ និង​កែ​ប្រែ​លេខ​កូដ​សម្ងាត់​ ​ជា​ប្រ​ចាំ​(យ៉ាង​​ហោចណាស់ 3ខែម្ដង)​។​
  5. ចុះ​ឈ្មោះ​ប្រើ​ប្រាស់​សេវាទទួល​សារសមតុល្យ​គណនី​ ​(SMS​ ​Banking​)​ ​ដើម្បី​បង្កើន​សុវត្ថិភាព​សំរាប់​គណនី​។​
  6. អាន​និង​អនុវត្ត​ត្រឹម​ត្រូវ​រាល់​ការ​កំណត់​ស្ដី​ពីការណែនាំធ្វើប្រតិបត្តិការសុវត្ថិភាព​ ​ដើម្បី​ ​ធា​នា​ការ​ប្រើប្រាស់​រាល់​សេវា​ធនាគារ​អេឡិក​ត្រូ​និក​ឬ​កាត​បាន​ត្រឹមត្រូវ​ ​សុវត្ថិភាព​​ ​និង​សម្ងាត់​។​
  7. សូម​ទាក់​ទង​ភ្លាមមកកាន់​ ​BIDC​ ​(តាមទូរស័ព្ទឬemail)​ ​ដើម្បី​បញ្ជាក់​ព័ត៌មាន​ នៅ​ពេល​ទទួល​បាន​ការ​ហៅទូរស័ព្ទ​ប្រកាសត្រូវរង្វាន់​ មានប្រតិបត្តិការគួរអោយ សង្ស័យ​ពី​គណនី​​ឬកាត​ ​ឬ​ដើម្បី​ទទួល​បាន​ការ​ថែ​ទាំ​នៅ​ពេល​មាន​ចម្ងល់​ត្រូវ​ការ​ ​ការ​បកស្រាយ​ពី​BIDC​។​ ​កា​ណាល់​គាំពារ​និង​ថែទាំ​អតិថិជន​ជា​ផ្លូវ​ការ​របស់​ ​BIDC៖​
  • តាម​រយះ​លេខទូរស័ព្ទ​៖​+855 23 210 044hoặc+855 23 671 6874​
  • តាមរយះ​ ​email: info@bidc.com.kh cardcenter@bidc.com.kh
សូមអតិថិជនយកចិត្តទុកដាក់​៖​
តាមរយះប្រពន្ធ័គាំពារនិងថែទាំអតិថិជនផ្លូវការរបស់​ ​BIDC​ ​ដើម្បីជាជំនួយដល់​ ​​ការ​ដោះ​ស្រាយ​សំណូម​ពររបស់អតិថិជន​ក៏ដូចជាការផ្ដល់ប្រឹក្សា​និងផលិតផល​សេវាធនាគារ​ អតិថិជន​អាចចាំបាច់ត្រូវផ្ដល់ព័ត៌មានផ្ទាល់ខ្លួនមួយចំនួន​ ​ដើម្បី​កំណត់​អត្តសញ្ញាណ​អតិថិជន​ ​ដល់​ ​BIDC​ ​ដូចជា៖​ ​នាមត្រកូល ថ្ងៃខែឆ្នាំកំណើត លេខអត្តសញ្ញាណប័ណ្ណ ​លេខ​គណនី​ ​អាស័យដ្ឋានemail​ ​លេខទូរស័ព្ទចុះសេវា​ ​ព័ត៌មាន​ស្ដីពី​ប្រវត្តិ​ប្រតិបត្តិ​ការ​របស់​គណនី​ ឈ្មោះចូល​(Log in)​ទៅកាន់សេវា​…​
BIDC​ សូមជូន​ពរអតិថិជន​ទាំងអស់ទ​ទួលបាននូវសេវាសុវត្ថិភាពនិងមាន​ប្រសិទ្ធិភាព!​