Widgets :
Position :    
Order :
ព័ត៌មាននិងព្រឹត្តការណ័ » ផ្សព្វផ្សាយព័ត៌មាន

ស្តីពីការដាក់ដំណើរការជាផ្លូវការផលិតផលសេវាកម្មធនាគារចល័ត Mobile Banking

 

ធនាគារវិនិយោគ និង

អភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី

-----o0o-----
លេខ៖ ០១៨៨/២០១៦/TB-BIDC
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
-----o0o----- 
ភ្នំពេញ ថ្ងៃទី   ០១  ខែ កុម្ភៈ  ឆ្នាំ ២០១៦
 
 
សេចក្តីជូនដំណឹង

ស្តីពីការដាក់ដំណើរការជាផ្លូវការផលិតផលសេវាកម្មធនាគារចល័ត Mobile Banking
 
        
​​​​​​​​​​​​​​​​​​​​​ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី មានកិត្តិយសនឹងជូនដំណឹងដល់អតិថិជន    ជាទីគោរពរាប់អាន ទាំងអស់ស្តីពីការដាក់ ដំណើរការជាផ្លូវការផលិតផល សេវាកម្មធនាគារចល័ត Mobile Banking អនុវត្តចំពោះ ស្នាក់ការកណ្តាល​ និងបណ្តារសាខា​នៅកម្ពុជា។ សេចក្តីលំអិត អំពីផលិតផលមាន ដូចខាងក្រោម៖
១. ឈ្មោះផលិតផលសេវាកម្ម៖ សេវាកម្មធនាគារចល័ត Mobile Banking​។
២. សុពលភាពអនុវត្ត៖ អនុវត្តចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៦ នេះតទៅ។
៣. មុខងារសំខាន់ៗ៖
អតិថិជនអាចធ្វើប្រតិបត្តិការដូចតទៅ៖
     ·       ពិនិត្យស្ថានភាពគណនី
     ·       ផ្ទេរប្រាក់ក្នុងប្រព័ន្ធ
     ·       បើក / បិទគណនីប្រាក់បញ្ញើមានកាលកំណត់
     ·       ពិនិត្យរបាយការណ៍ប្រតិបត្តិការគណនី
     ·       ស្វែងរកព័ត៌មានអត្រាប្តូរប្រាក់ និងអត្រាការប្រាក់
     ·       ស្វែងរកទីតាំងសាខា/ម៉ាស៊ិនអេធីអឹម និង​ម៉ាស៊ិនឆូតការ
៤. អត្ថប្រយោជន៍៖
     ·       អាចប្រើប្រាស់សេវាកម្មបាន ២៤ម៉ោង រៀងរាល់ថ្ងៃប្រកបដោយភាពច្បាស់លាស់ និងសុវត្ថិភាពខ្ពស់។
     ·       ធានាសុវត្ថិភាពសាច់ប្រាក់របស់អតិថិជនគ្រប់ពេលវេលា គ្រប់ទីកន្លែង
     ·       ងាយស្រួលចុះឈ្មោះប្រើសេវាកម្ម និងងាយស្រួលប្រើប្រាស់
៥. លក្ខណ្ឌតម្រូវ៖
     ·       មានគណនីនៅធនាគារ BIDC និងបានចុះឈ្មោះចូលរួមប្រើប្រាស់សេវាកម្មធនាគារ ចល័ត Mobile Banking។
     ·       ប្រើប្រាស់ឧបករណ៍ចល័តឆ្នាតវៃដូចជា៖ ទូរស័ព្ទចល័តឆ្នាតវៃ (Smart Phone) ឬ កា្តខៀនចល័តឆ្លាតវៃ (Smart Tablet)។
​​​៦. វិធីចុះឈ្មោះប្រើប្រាស់សេវាកម្ម៖
     ·       ភ្ជាប់មកជាឧបករណ៍ចល័តឆ្នាតវៃ និងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នក មកកាន់ទីតាំងប្រតិបត្តការធនាគារ BIDC ដែលនៅជិតលោកអ្នកបំផុតដើម្បីទទួល បានការ ចុះឈ្មោះប្រើប្រាស់សេវាកម្ម។
     ·       បំពេញគំរូលិខិតចុះឈ្មោះប្រើប្រាស់សេវាកម្មធនាគារចល័ត Mobile Banking
៧.​ការចុះឈ្មោះប្រើប្រាស់សេវាកម្ម៖
     ·       ជំហ៊ានទី១៖ ទាញយកកម្មវិធីប្រតិបត្តិការ ធនាគារចល័តតាមរយៈ តំណ(Link)ដែលបានភ្ជាប់ជាមួយ សារទូរស័ព្ទ ដែលធនគារ BIDC បានផ្ញើរចូលឧបករណ៍ចល័តរបស់ លោកអ្នកក្រោយពេល បានចុះឈ្មោះ ប្រើប្រាស់សេវាកម្មធនាគារ ចល័តនៅបញ្ជរប្រតិបត្តិការធនាគារ។​ រួចចុចពាក្យតំឡើងកម្មវិធី “Install” ។​
·       ជំហ៊ានទី២៖ បើកកម្មវិធីដើម្បីតំឡើង ក្រោយពេលការតំឡើងកម្មវិធីបានជោគជ័យ ឡូហ្គូកម្មវិធីនឹង បង្ហាញនៅ លើកញ្ជក់HOMEឧបករណ៍ចល័តឆ្លាត វៃរបស់លោកអ្នក
សម្គាល់ លោកអ្នកអាចទាញយកកម្មវិធី តាមរយៈGoogle Play (សម្រាប់ប្រព័ន្ធ Android) Appstore (សម្រាប់ប្រព័ន្ធ IOS) និង Store (សម្រាប់ប្រព័ន្ធ Window Phone) ដោយស្វែងរកម្មវិធីឈ្មោះ “ BIDC Mobile Banking” ។
 
៨. វិធីភ្ជាប់ដំណើរការកម្មវិធី៖
  • ជំហ៊ានទី១៖ ចាប់ផ្តើមជាមួយកម្មវិធីធនាគារចល័ត Mobile Banking រួចចុចបញ្ចូលលេខ ទូរស័ព្ទដែលបានចុះឈ្មោះប្រើប្រាស់សេវាកម្មធនាគារចល័តនៅបញ្ជរប្រតិបត្តការធនាគារ រួចហើយចុចពាក្យ “បន្តការ”។
  • ជំហ៊ានទី២៖សូមចុចនូវលេខកូដសម្រាប់ភ្ជាប់កម្មវិធីដែលធនាគារបានផ្តល់អោយនៅពេលចុះឈ្មោះប្រើសេវាកម្ម រួចហើយសូមចុចពាក្យ“បន្តការ” ។
  • ជំហ៊ានទី៣៖ សូមចុចនូវលេខកូដបញ្ជាក់ (OTP) រួចបង្កើតលេខសំងាត់ហើយជ្រើសរើស ពាក្យ“បន្តការ” កម្មវិធីធនាគារចល័តនឹងត្រូវបានភ្ជាប់សេវាកម្មដោយជោគជ័យនៅលើ ឧបករណ៍ចល័តឆ្លាតវៃរបស់លោកអ្នក។
(បញ្ជាក់៖ ក្នុងករណីចាំបាច់ធនាគារ BIDC រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរមួយផ្នែក ឬផ្នែកទាំងមូលខ្លឹម សារនៃសេវាកម្ម ធនាគារចល័ត ដោយមិនមានការ ជូនដំណឹងទុកជាមុន)។
សូមអតិថិជន ជាទីគោរពទាំងអស់មេតា្ត ទំនាក់ទំនងបណ្តាទីស្នាក់ការ ប្រតិបត្តិការ/សាខានានារបស់ ធនាគារBIDCដែលមាន នៅកម្ពុជាទាំងអស់ដែល នៅជិតអ្នកដើម្បីធ្វើការ ចុះឈ្មោះប្រើប្រាស់ សេវាកម្ម ធនាគារចល័ត។ សូមគោរពភ្ជាប់ ជាមួយតារាងរាយនាម អាសយដ្ឋាន គ្រប់បណ្តាសាខា របស់ធនាគារ BIDC  ដូចខាងក្រោម៖
 

ស្នាក់ការកណ្តាល
-----------------------
អាគារ ៣៧០ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេង កង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទូរស័ព្ទ៖ + ៨៥៥ ២៣ ២១០​ ០៤៤
ទូរសារ៖​ + ៨៥៥ ២២០ ៥១១
អ៊ីម៉េល៖ info@bidc.com.kh
គេហទំព័រ៖www.bidc.com.kh

សាខាភ្នំពេញ
-----------------------
អាគារ ៣៣៥ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេង កង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទូរស័ព្ទ៖ + ៨៥៥ ២៣ ២១០​ ៤៤០
ទូរសារ៖​ + ៨៥៥ ២៣​ ២១៤​ ៨៥៤
អ៊ីម៉េល៖ info@bidc.com.kh
គេហទំព័រ៖ www.bidc.com.kh
 
សាខាដូនពេញ
-----------------------
អាគារ ៥៦ មហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ទូរស័ព្ទ៖ + ៨៥៥ ២៣៦ ៦៦០​ ៣២៨
ទូរសារ៖​ + ៨៥៥ ២៣ ២១៤ ៦៣១
អ៊ីម៉េល៖ info@bidc.com.kh
គេហទំព័រ៖ www.bidc.com.kh
SWIFT: IDBCKHPP
 

សាខាមានជ័យ
-----------------------
អាគារ ៥៨៣ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ទូរស័ព្ទ៖ + ៨៥៥ ២៣ ៧២០ ៧១០
ទូរសារ៖​ + ៨៥៥ ២៣ ៧២០ ៧១២
អ៊ីម៉េល៖ info@bidc.com.kh
គេហទំព័រ៖ www.bidc.com.kh
SWIFT: IDBCKHPP
 

សាខាទួលគោក
-----------------------
អាគារ ៣២A  ផ្លូវលេខ ២៧១ ខណ្ឌបឹងសា ឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ទូរស័ព្ទ៖ + ៨៥៥ ២៣ ៨៨២​ ៤៨២
ទូរសារ៖​ + ៨៥៥ ២៣ ៨៨២ ៤៦២
អ៊ីម៉េល៖ info@bidc.com.kh
គេហទំព័រ៖ www.bidc.com.kh
SWIFT: IDBCKHPP
 

អាគារប្តូរប្រាក់
-----------------------
រមនីយដ្ឋានឋានសួគ៌បូកគោ ឧទ្យានជាតិភ្នំបូកគោ ខេត្តកំពត់ ព្រះរាជាណាចក្រកម្ពុជា។
ទូរស័ព្ទ៖ + ៨៥៥ ៣៣៦ ៦៦០ ៣២៩
ទូរសារ៖​ + ៨៥៥ ៣៣៦ ៨៦៨ ០៤៦
អ៊ីម៉េល៖ info@bidc.com.kh
គេហទំព័រ៖ www.bidc.com.kh
SWIFT: IDBCKHPP
 

សាខាកំពង់ចាម
-----------------------
អាគារ ២៩ ផ្លូវមុនីវង្ស ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ព្រះរាជាចក្រកម្ពុជា។
ទូរស័ព្ទ៖ + ៨៥៥ ៤២ ២១០ ០១២
ទូរសារ៖ + ៨៥៥ ៤២​​​​​ ២១០​ ៧៨៩​
អ៊ីម៉េល: info@bidc.com.kh
គេហទំព័រ :www.bidc.com.kh
SWIFT: IDBCKHPP
 

សាខាសៀមរាប
-----------------------
 
អាគារ ២២​ - ២៣ ផ្លូវទេពវង្ស សង្កាត់ស្វាយដង្គម ក្រុងសៀមរាប ខេត្តសៀបរាប ព្រះរាជាណាចក្រ កម្ពុជា។
ទូរស័ព្ទ៖ + ៨៥៥ ៦៣ ៧៦០ ១២៣
ទូរសារ៖ + ៨៥៥ ៦៣ ៧៦០ ៤៥៦
​ អ៊ីម៉េល: info@bidc.com.kh
 គេហទំព័រ :www.bidc.com.kh
 SWIFT: IDBCKHPP
 
 
 
សូមអរគុណ!