Widgets :
Position :    
Order :
ព័ត៌មាននិងព្រឹត្តការណ័ » ព័ត៌មានធនាគារBIDC

ធនាគារ BIDV រៀបចំពិធីថ្លែងអំណរគុណដល់អតិថិជននៅកម្ពុជា និងពិធីរំលឹកខួប ០៦ឆ្នាំ នៃការបង្កើតធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា (BIDC)

កាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៥ នៅរាជធានីភ្នំពេញ​ ព្រះរាជាណាចក្រកម្ពុជា ធនាគារពាណិជ្ជវិនិយោគ និង​អភិវឌ្ឍន៍ វៀតណាម (BIDV)និង ធនាគារវិនិយោគ និង​ អភិវឌ្ឍន៍កម្ពុជា (BIDC) បានរៀបចំកម្មវិធីថ្លែង អំណរគុណអតិថិជន ក្នុងឪកាសរំលឹកខួបគំរប់ ២០ឆ្នាំ ធនាគារ BIDVបានផ្លាស់ប្តូររចនា សម្ព័ន្ធប្រតិបត្តិការ មកជាធនាគារពាណិជ្ជដោយ បានធ្វើសមាហរណកម្មទៅក្នុង ទីផ្សារហិរញ្ញវត្ថុអន្តរជាតិ និងពិធីរំលឹកខួប៦ ឆ្នាំ​នៃការបង្កើតធនាគារ BIDC
          កម្មវិធីបានប្រព្រឹត្តទៅ ប្រកបដោយមោទណភាព និងភាពកិត្តិយសដោយមាន ការអញ្ជើញចូល​រួម ជាភ្ញៀវកិត្តិយសពីសំណាក់៖ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាល កម្ពុជា។ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល​ ធនាគារជាតិនៃកម្ពុជា។ ឯកឧត្តម មិន​ ឃិន រដ្ឋមន្រ្តីក្រសួងធម្មការ និង​សាសនា។ ឯកឧត្តម ស្រ៊ី ថាមរ៉ុង រដ្ឋមន្រ្តី អមនាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា​​។ ឯកឧត្តម សៅ សុខា អគ្គមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ឯកឧត្តម ថាច់​ យឺ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម​នៅព្រះរាជាណាចក្រ កម្ពុជា​ រួមជាមួយតំណាងថ្នាក់ដឹកនាំ ក្រសួង ស្ថាបន័ នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាម ​នៅប្រទេសកម្ពុជា ព្រមទាំងមាន ការអញ្ជើញចូលរួមពី អតិថិជនដ៏ពិសេសរបស់ ធនាគារ BIDV និង ធនាគារ​ BIDC ប្រមាណជាង ១០០ នាក់ ។​
          ព្រឹត្តិការណ៍កម្មវិធី ថ្លែងអំណរគុណអតិថិជនរបស់​ BIDV/BIDC គឺបង្ហាញចេញនូវវប្បធម៍ទំនាក់ ទំនងល្អប្រពៃរបស់ BIDV/BIDC ដើម្បីសំដែងនូវការអរគុណ ចំពោះការជួយជ្រំជ្រែង ពីសំណាក់ ក្រសួង ស្ថាបន័ រាជរដ្ឋាភិបាលកម្ពុជា និង អតិជនទាំងអស់របស់​ BIDV/BIDC ក្នុងរយៈពេលកន្លងមក។​
          ធនាគារ BIDV ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ​១៩៥៧ នៅពេលចាប់ផ្តើម ដំបូងជាធនាគារដែល មានមុខងារបែងចែក ធនធានទុនដែលជាថវិការ របស់រដ្ឋាភិបាល។ រហូតមកដល់ឆ្នាំ​ ១៩៩៥ ធនាគារ BIDV បានផ្លាស់ប្តូរ រចនាសម្ព័ន្ធប្រតិបត្តិការ មកជាធនាគារពាណិជ្ជវិញ​ និង​មានការរីកចំរើនគួរជាទីកត់ សំគាល់។​ បច្ចុប្បន្ន​ទ្រព្យសរុបរបស់ BIDV កើនឡើងដល់ ៣៥ ពាន់លានដុល្លារអាមេរិចស្ថិតក្នុង ចំនោម ៤ ធនាគារធំ បំផុតនៅក្នុង ប្រទេសវៀតណាម។
          ក្នុងរយៈពេល ២០ ឆ្នាំដែលបានធ្វើសមាហរណកម្ម ទៅក្នុងទីផ្សារហិរញ្ញវត្ថុ សកលលោក ក៏ដូចជាក្នុង ទីផ្សារហិរញ្ញវត្ថុ កម្ពុជា ធនាគារ BIDV បានយកចិត្តទុកដាក់យ៉ាងពិសេស ក្នុងកិច្ចការ បង្កើតឡើងនូវបណ្តា វត្តមានពាណិជ្ជកម្មរបស់ ខ្លួនចាប់តាំងពីឆ្នាំ២០០៩មក។ ដែលអង្គភាព ពាណិជ្ជកម្ម ដែលមានសក្តានុពល បំផុតនោះគឺ ធនាគារ BIDC។ BIDC តែងតែជាធនាគារ ផ្តល់ទុន និង​សេវាកម្ម ដ៏ទំនើបសំបូរ បែបសមស្របតាម តំរូវការរបស់ អតិថិជនក្នុង ប្រទេសកម្ពុជា រួមមានទំាងអតិថិជ នក្នុងស្រុក និងវិនិយោគិនបរទេស ។​
          គិតមកត្រឹមខែ មិថុនា ឆ្នាំ ២០១៥ ធនាគារ​ BIDC មានទ្រព្យសរុបកើនឡើងដល់ ៦២០ លាន ដុល្លារអាមេរិច កើនឡើង ៣,២ ដង ធៀបនឹងឆ្នាំ​ ២០០៩ ឥណទានសរុបដែលបានផ្តល់ប្រមាណជិត ៥០០ លានដុល្លារអាមេរិក កើនឡើង ៣,៥ ដង ធៀបនឹងឆ្នាំ ២០០៩ ប្រាក់បញ្ញើររបស់អតិថិជន ក្នុងស្រុកមានចំនួន​២២០ លានដុល្លារអាមេរិក​កើន ២,៣ ដងធៀបនឹងឆ្នាំ​២០០៩។​ ជាមួយលទ្ធផល នេះបានបង្ហាញចេញ លទ្ធផលជាវជ្ជមានក្នុងសកម្មភាពអាជីវកម្ម និង​ផលចំណេញមានកំនើនកាន់ តែប្រសើរឡើងជានិច្ច ។​

          តាំងពីបង្កើតបាន ទីស្នាក់ការដំបូងមានតែនៅ រាជធានីភ្នំពេញរហូត មកដល់ពេលនេះ BIDC មាន សាខាចំនួន ៨ នៅតំបន់សេដ្ឋកិច្ច សំខាន់ៗនៃប្រទេសកម្ពុជា និង​វៀតណាម ដោយបំពាក់នូវ ប្រពន្ធ័ បច្ចេកវិទ្យា ធនាគារ ទំនើប​ទាន់សម័យ។ ធនាគារ​ BIDC ជាធនាគាដែលមាន ហិរញ្ញវត្ថុរឹងមាំ តែងតែ គោរពតាមសមាមាត្រ សុវត្ថិភាពស្របតាមការកំនត់ របស់អន្តរជាតិនិងបទបញ្ញត្តិ ទំាងឡាយរបស់ធនាគារ ជាតិនៃកម្ពុជា​ (NBC) ។

 

រូបថតមួយចំនួននៅក្នុងកម្មវិធី