Widgets :
Position :    
Order :
ព័ត៌មាននិងព្រឹត្តការណ័ » ផ្សព្វផ្សាយព័ត៌មាន

កម្មវិធីលើកទឹកចិត្តពិសេសផ្តល់ជូនកាតកោសផ្សងសំណាង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០១៥

ក្នុងគោលបំណងសំដៅបង្កើនសន្ទស្សន៍ប្រាក់បញ្ញើសន្សំសរុបនិងផ្សព្វផ្សាយពាណិជ្ជសញ្ញាក៏ដូចជា រក្សារចំនួនអតិថិជនបច្ចុប្បន្ននិងទាក់ទាញបន្ថែមទៀតនូវអតិថិជនថ្មីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ ២០១៥និងពិធីបុណ្យជាតិដទៃទៀតរបស់ព្រះរាជាណាចក្រកម្ពុជាធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជាភី​អិលស៊ី​ជូនដំណឹងអំពីកម្មវិធីផ្តល់ជូនពិសេសជូនកាតកោសផ្សងសំណាង-កោសគឺឈ្នះ២០១៥អនុវត្តសម្រាប់ស្នាក់កា

កណ្តាល និងបណ្តាសាខានៅកម្ពុជា ដែលមានខ្លឹមសាលំអិតដូចខាងក្រោម៖ 

I. ខ្លឹមសារកម្មវិធី៖

1.   ឈ្មោះកម្មវិធី៖”កម្មវិធីផ្តល់ជូនពិសេសជូនកាតកោសផ្សងសំណាង-កោសគឺឈ្នះ ២០១៥!”

2.   អតិថិជនគោលដៅ៖ 

  • អតិថិជនជាជនជាតិកម្ពុជា ឬជនបរទេសដែលកំពុងរស់នៅប្រកបអាជីវកម្មស្របច្បាប់នៅកម្ពុជា។
  • មន្រ្តីបុគ្គលិកទាំងអស់របស់BIDCក៏អាចចូលរួមកម្មវិធីនេះផងដែរ។

3.   កាលបរិច្ឆេទ និងសុពលភាព ចាប់ថ្ងៃទី 13/04/2015 ដល់ ថ្ងៃទី 31/08/2015​(ឬរហូតដល់អស់ រង្វាន់)

4.   អនុវត្តចំពោះផលិតផល-សេវាកម្ម

  • សេវាកម្មគណនីប្រាក់បញ្ញើសន្សំផ្ទាល់ខ្លួនមានកាលកំណត់ជាប្រាក់ដុល្លារអាមេរិក៖ដែលការ ប្រាក់ត្រូវបានបង់នៅថ្ងៃដល់កំណត់។

5.   អត្រាការប្រាក់៖

  • អនុវត្តកម្រិតអត្រាការប្រាក់ទៅតាមគោលការណ៍របស់BIDC
  • វិធីគណនាការប្រាក់៖ គណនាការប្រាក់ថេរ

6.   ប្រភេទរូបិយប័ណ្ណ និងកាលកំណត់ផ្ញើប្រាក់៖

  • រូបិយប័ណ្ណដុល្លារអាមេរិក (USD)
  • កាលកំណត់នៃប្រាក់បញ្ញើ៖ ពី១ខែដល់១២ខែ។

7.    រូបភាពនៃការផ្តល់ជូនពិសេស៖ផ្តល់ជូនកាតកោសផ្សងសំណាង

8.   លក័្ខណ្ឌ និងគោលការណ៍ទាក់ទិននឹងកាតកោស៖

  • គ្រប់កាតកោសទាំងត្រូវផ្តល់ដោយធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី
  • គ្រប់កាតកោសទាំងត្រូវបានកោសនៅចំពោះមុខវត្តមានរបស់បុគ្គលិកផ្នែកថែរក្សាអតិថិជនរបស់BIDC។
  • ក្រោយពេលបើកគណនីប្រាក់បញ្ញើមានកាលកំណត់បន្តពន្យាគណនីប្រាក់បញ្ញើមានកាល កំណត់របស់ខ្លួនអតិថិជននឹងទទួលបានភា្លមៗកាតកោសអាស្រ័យទៅតាមចំនួនប្រាក់បញ្ញើ)និងច្បាប់ចម្លងអំពីនៃតារាងរង្វាន់។ ប្រសិនអតិថិជនឈ្នះរង្វាន់ណាមួយនោះត្រូវចុះហត្ថលេខាទៅក្នុងទម្រង់បែបបទបញ្ជាក់ថាបានឈ្នះរង្វាន់ហើយអតិថិជននឹងរក្សាទុកច្បាប់ចម្លងមួយច្បាប់នៃកាតកោសដែលត្រូវរង្វាន់ដើម្បីផ្ទៀងផ្ទាត់
  • នៅពេលកោសស្វែងរករង្វាន់កាតកោសត្រូវរក្សាររូបភាពដូចដើមមិនមានរលុប រហែក ឬផ្លាស់ប្តូរ រូបរាងដើម ធ្លុះ ឆ្កូត ឬប្រើថ្នាំលុប ឬប៊ិចលុបទៅលើអក្សរ។

9.   លក្ខ៍ណ្ឌ និងគោលការណ៍កំណត់របស់កម្មវិធី៖ អនុវត្តចំពោះអតិថិជនដែលបើកគណនីប្រាក់បញ្ញើ មានកាលកំណត់ឬបន្តពន្យាគណនីប្រាក់បញ្ញើមានកាលកំណត់របស់ខ្លួន។

·         កាតកោសដែលអតិថិជនត្រូវទទួលបាននឹងត្រូវបានគណនាដូចខាងក្រោម៖ ទំហំទឹកប្រាក់បញ្ញើត្រូវបានចែកអោយចំនួនប្រាក់បញ្ញើអប្បបរមាតាមកំណត់(គណនាស្របតាមកាលកំណត់ប្រាក់បញ្ញើប្រហាក់ប្រហែល)ក្រោយមកត្រូវរ៉ោនអាប់(round-up)(ដោយផាត់ចំនួន ទស្សភាគចេញ)ជាក់ស្តែងដូចខាងក្រោម៖

កាលកំណត់(ខែ)

ចំនួនប្រាក់បញ្ញើអប្បបរមា
 ( USD)

ចំនួនកាតកោស

1

5.000

01

 3

3.000

01

6

1.500

01

12

   700

01

ឧទាហរណ៍៖អតិថិជនម្នាក់បើកគណនីប្រាក់បញ្ញើមានកាលកំណត់ថ្មីទំហំទឹកប្រាក់បញ្ញើ11.000USD កាលកំណត់រយៈពេល១ឆ្នាំ ចំនួនកាតកោសដែលអតិថិជននោះត្រូវទទួលបានស្មើនឹង៖

11.000USD/700=15,71,ត្រូវបានround-upទៅជា16àអតិថិជននោះនឹងទទួលបាន១៦កាត កោស។

*ចំពោះកាលកំណត់ដទៃទៀត៖សូមអនុវត្តតាមកាលកំណត់អប្បបរមា និងកាលកំណត់ប្រហាក់ ប្រហែលដែលមានរយៈពេលខ្លីជាងកាលកំណត់ប្រាក់បញ្ញើពិត

10.  ការកំណត់ និងលក្ខ័ណ្ឌដកប្រាក់មុនថ្ងៃដល់កំណត់៖ 

a.      ការកំណត់អំពីការដកប្រាក់មុនថ្ងៃដល់កំណត់៖

  • អតិថិជនមិនត្រូវបានអនុញ្ញាតអោយដកប្រាក់មុនថ្ងៃដល់កំណត់ក្នុងពេលកំពុងចូលរួមកម្មវិធីនេះឡើយ។ ប្រសិនអតិថិជនមានការបន្ទាន់ចាំបាច់ត្រូវដកប្រាក់មុនថ្ងៃដល់កំណត់(អាចជាមួយផ្នែក ឬទាំងស្រុងប្រាក់បញ្ញើ) BIDC នឹងដាក់ចេញនូវលក្ខ័ណ្ឌជាក់ស្តែងដូចខាងក្រោម៖
    • ចំពោះប្រាក់បញ្ញើមានកាលកំណត់០១ខែ, ០២ខែ, និង ០៣ខែ៖ អតិថិជនមិនត្រូវបាន អនុញ្ញាតអោយដកប្រាក់មុនថ្ងៃដល់កំណត់ឡើយ។ប្រសិនអតិថិជននៅតែសំណូមពរដកប្រាក់នោះអតិថិជននឹងមិនអាចទទួលបាននូវចំនួនការប្រាក់ដែលគ្រោងនឹងទទួលបាន តាមកាលកំណត់នោះឡើយ
    • ចំពោះខ្ទង់ប្រាក់បញ្ញើមានកាលកំណត់លើសពី៣ខែ៖អតិថិជនត្រូវបានអនុញ្ញាតអោយ ដកប្រាក់មុនថ្ងៃកំណត់បានឡើយលើកលែងតែកាលកំណត់នៃប្រាក់បញ្ញើនោះបានអនុវត្តសម្រេចបាន២ភាគ៣នៃកាលកំណត់ដែលបានព្រមព្រៀង។
    • យោងតាមបណ្តាលក័្ខណ្ឌដែលបានរៀបរាប់ខាងលើ អតិថិជនអាចដកប្រាក់ញ្ញើមួយ ផ្នែកមុនថ្ងៃដល់កំណត់ចំនួន៥លើក និងបង់សោហ៊ុយដកប្រាក់មុនកាលកំណត់ចំនួន USD ក្នុង១លើកជារៀងរាល់ពេលដកប្រាក់
    • ការដកប្រាក់បញ្ញើមួយផ្នែកអាចអនុវត្តទៅបានតែនៅតាមសាខាដែលអតិថិជននោះទើបតតែចូលរួមកម្មវិធីនេះជាលើកដំបូង។

b.                              ការពិន័យចំពោះការដកប្រាក់បញ្ញើមុនកាលកំណត់៖

  • ក្នុងគ្រប់ករណីទាំងអស់ប្រសិនអតិថិជនចង់ដកប្រាក់មុនថ្ងៃដល់កំណត់(ប្រសិនបើអតិថិជនឆ្លើយ តបបានសំណូមពរដែលបានដាក់ចេញក្នុងប្រការ10.a)នោះអតិថិជននឹងត្រូវប្រគល់សងរង្វាន់ ទាំងស្រុងដែលបានឈ្នះក្រោមរូបភាពសាច់ប្រាក់ដែលមានតម្លៃស្មើនឹងតម្លៃរង្វាន់ដែលទទួល បាន(ផ្អែកតាមទំហំទឹកប្រាក់ និងប្រភេទនៃរង្វាន់ដែលមានបញ្ជាក់នៅក្នុងតារាងរង្វាន់)។
  • ក្នុងគ្រប់ករណីប្រសិនអតិថិជនចង់ដកប្រាក់មុនថ្ងៃដល់កំណត់(ប្រសិនអតិថិនឆ្លើយតបបាន សំណូមពរបានដែលលើកឡើងក្នុងប្រការ10.a)នោះអតិថិជននឹងត្រូវបង់ការប្រាក់ផ្អែកទៅលើ ចំនួនប្រាក់បញ្ញើក្នុងគណនីបច្ចុប្បន្ននៅពេលដកប្រាក់។

11.      ការកំណត់ផ្សេងៗទៀត

  • អតិថិជនត្រូវរ៉ាប់រងរាល់សោហ៊ុយពន្ធអាករនិងចំនាយចាំបាច់ផ្សេងៗ(បើមាន)តាមគោលការណ៍កំណត់នៃច្បាប់ជាធរមាននៅពេលទទួលបានរង្វាន់។

II.រង្វាន់និងរចនាសម្ព័ន្ធរង្វាន់
ជូនកាដូដោយឥតគិតថ្លៃ៖ជូនកាដូដល់អតិថិជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០១៥។

  • ចំពោះអតិថិជនដែលមានអតិរេកប្រាក់បញ្ញើតូចនិងមធ្យម(អតិថិជនធម្មតា)៖
    • សម្រាប់អតិថិជនរបស់BIDCដែលមានប្រាក់បញ្ញើតូចនិងមធ្យមនឹងទទួលបានប៊ិចមួយដើមាន logo របស់ BIDC
  • ចំពោះអតិថិជនដាក់ប្រាក់បញ្ញើធំ(អតិថិជន VIP)

o   សម្រាប់អតិថិជនរបស់BIDCដែលដាក់ប្រាក់បញ្ញើធំនឹងត្រូវបានជូនកាដូជា នាឡិកាព្យួរជញ្ជាំងមួយគ្រឿងមានlogoរបស់BIDC(រហូតដល់អស់កាដូ)

1.  រចនាសម្ព័ន្ធរង្វាន់កាតកោស៖

លរ

ប្រភេទរង្វាន់

រង្វាន់

ចំនួន

1

រង្វាន់ទី១

ម៉ូតូ (Honda Scoopy 2015)

6

2

រង្វាន់ទី២

IPhone 6 PLUS  (64GB)

7

3

រង្វាន់ទី៣

IPad Air 2 (Wifi 64GB)

8

4

រង្វាន់ទី៤

Tủ lạnh

10

5

រង្វាន់ផ្សេងទៀត

សាច់ប្រាក់$100

20

 

 

សាច់ប្រាក់$50

30

 

សាច់ប្រាក់$20

50

 

សាច់ប្រាក់$10

200

 

សាច់ប្រាក់$5

300

 

សាច់ប្រាក់$1

10.000

6

កាដូ

នាឡិកាមានlogoរបស់BIDCសំរាប់ អតិថិជន VIP

100

ប៊ិចសសេរមានlogoរបស់BIDCសំរាប់ អតិថិជនធម្មតា

400

 

 

រង្វាន់ និងការដូសរុប

10.631

 ​​​​​​​               សូមអរគុណ!